ការ​វាយ​យក​បាន​ដែនដី​ថ្មីៗ​បំផុត​របស់​ពួក ISIS ឬ ISIL ធ្វើ​ឲ្យ​មាន​ការបារម្ភ​ថា នឹង​មាន​ការវាយ​ប្រហារ​ទៅ​លើ​ទីក្រុងបាកដាដ

Your browser doesn’t support HTML5

របាយការណ៍​ពី​ប្រទេស​ស៊ីរី​ឲ្យ​ដឹង​ថា ពួកយុទ្ធជន​នៃ​អ្វី​ក្រុម​រដ្ឋ Islam ដែល​គេ​ស្គាល់​ថា​ជា​ពួក ISIS ឬ ISIL បាន​វាយ​យក​បាន​កន្លែង​ឆ្លង​កាត់​ព្រំដែន​កាន់កាប់​ដោយ​រដ្ឋាភិបាល​ចុង​ក្រោយ​បង្អស់​ឆ្លង​ទៅ​កាន់​ប្រទេស​អ៊ីរ៉ាក់។ នេះ​ជា​ការ​វាយ​យក​បាន​ដែនដី​ថ្មីៗ​បំផុត​នៅ​ក្នុង​ការ​វាយ​យក​បាន​មួយ​ចំនួន​សម្រាប់​ពួក​ភេរវជន​នេះ ហើយ​ក៏​មាន​ការព្រួយ​បារម្ភ​ខ្លាំង​ឡើង​ដែរ​ថា ពួក​នេះ នឹង​អាច​បើក​ធ្វើការ​វាយ​លុក​មួយ​លើ​រដ្ឋធានី​នៃ​ប្រទេស​អ៊ីរ៉ាក់។ លោក Henry Ridgwell ពិនិត្យ​មើល​ហេតុ​ដូចម្តេច​បាន​ជា​ពួក​រដ្ឋ Islam អាច​បន្ត​ប្រយុទ្ធ​លើ​មុខ​ព្រួញ​មួយ​ចំនួន​ប្រឆាំង​នឹង​ក្រុម​ចម្រុះ​និង​កងកម្លាំង​រដ្ឋាភិបាល។ លោក ឈឹម សុមេធ ជូន​សេចក្តី​ប្រែសម្រួល៕