ស្រ្តី​កម្ពុជា​នឹង​ចូលរួម​ក្នុង​តួនាទី​អភិវឌ្ឍ​ប្រទេស​និង​តំបន់​ពេល​អាស៊ាន​ក្លាយជា​សហគមន៍​សេដ្ឋកិច្ច​រួម

Your browser doesn’t support HTML5

មេដឹកនាំ​ក្រុម​អង្គការ​ធ្វើ​កិច្ចការ​ទាក់ទងនឹង​បញ្ហា​ស្ត្រី​នៅ​កម្ពុជា​គឺ​លោកស្រី ធីតា ឃិះ នាយិកា​អង្គការ​សីលការ (Silaka) ដែល​ចូលរួម​ជា​វាគ្មិន​នៃ​កម្មវិធី​ហេឡូ​វីអូអេ បាន​ទទូច​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​បង្កើន​ប្រសិទ្ធិភាព​ក្នុង​យន្តការ​ដែល​មាន​ ស្រាប់ ហើយ​ទទូច​ដល់​ស្រ្តី​កម្ពុជា​ចូលរួម​ក្នុងការ​អភិវឌ្ឍន៍​ប្រទេស​តាម​រយៈ ការអប់រំ និង​រៀនសូត្រ​ពី​ចំណេះដឹង​ស្រប​ទៅ​នឹង​ស្ថានការណ៍ ដើម្បី​ត្រៀមខ្លួន​ ពេល​កម្ពុជា​ធ្វើ​សមាហរណកម្ម​ទៅក្នុង​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​នៅ​ចុង​ឆ្នាំ ២០១៥​នេះ។ (សុខ ខេមរា, Hello VOA, វ៉ាស៊ីនតោន/ភ្នំពេញ, ០៤ មិថុនា ២០១៥)