ជប៉ុននិងចិន ស្ថិតក្នុងការប្រកួតប្រជែង សម្រាប់គម្រោងសាងសង់ផ្លូវរថភ្លើងមានល្បឿនលឿននៅអាស៊ី
Your browser doesn’t support HTML5
ការប្រកួតប្រជែងដែលអាចទទួលប្រាក់ចំណេញបានច្រើនមួយ កំពុងធ្វើឡើងនៅតំបន់អាស៊ីសម្រាប់គម្រោងរថភ្លើងមានល្បឿនលឿនដែលមានទឹកប្រាក់រាប់ពាន់លានដុល្លារ។ ប្រទេសកម្ពុជា ឥណ្ឌា ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ថៃនិងវៀតណាម ស្ថិតនៅក្នុងចំណោមបណ្តាប្រទេស ដែលកំពុងរៀបចំផែនការសាង់សង់ផ្លូវរទេះភ្លើងមានល្បឿនលឿន។ ប្រទេសទាំងនេះ កំពុងចរចាជាមួយជប៉ុន និងចិនដែលជាប្រទេសអ្នកមានទ្រព្យថ្មី១ ដែលកំពុងស្ថិតក្នុងការប្រជែងគ្នាដើម្បីធ្វើឲ្យមានការផ្លាស់ប្តូរយ៉ាងខ្លាំងខាងវិស័យដឹកជញ្ជូននៅទូទាំងតំបន់អាស៊ី។ លោក Steve Herman អ្នកឆ្លើយឆ្លងព័ត៌មានរបស់ VOA នៅក្នុងទីក្រុងបាងកករាយការណ៍អំពីរឿងនេះ។ លោក ជឹង ប៉ូជីន ជូនសេចក្តីប្រែសម្រួល៕