ការ​ប្រឈម​របស់​ពលរដ្ឋ​ខ្មែរក្រោម​ពេល​អាស៊ាន​ធ្វើ​សមាហរណកម្ម

Your browser doesn’t support HTML5

លោក ចៅ សេរី អនុប្រធាន​សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​នៅ​សហរដ្ឋ​អាមេរិក​ថ្លែង​ថា លោក​បារម្ភ​ថា នៅ​ពេល​ដែល​អាស៊ាន​ធ្វើ​សមាហរណកម្ម​សេដ្ឋកិច្ច​នៅ​ចុង​ឆ្នាំ​២០១៥​នេះ ​ពលរដ្ឋ​ខ្មែរ​កម្ពុជាក្រោម​នៅ​ប្រទេស​វៀតណាម​មិន​បាន​ទទួល​ឱកាស​ដាក់​ពាក្យ​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​អាស៊ាន​ឯ​ទៀត ដែល​ផ្តល់​ប្រាក់​ឈ្នួល​ច្រើន​ជាង​នោះ​ទេ ពីព្រោះ​ពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម​នៅ​ប្រទេស​វៀតណាម​ ភាគ​ច្រើន​ជា​កសិករ​ក្រីក្រ​ដែល​គ្មាន​ ‍«ជំនាញ​អ្វី​ដែល​ទៅ​ធ្វើ​ការ​ឲ្យ​បាន​ធំ​ដុំ​ទេ​ ដូច្នេះ​គឺ​គ្មាន​ផល​ប្រយោជន៍​អ្វី​ទេ‍»។​ (ប៉ូច រាសី, Hello VOA, វ៉ាស៊ីនតោន/រដ្ឋ​កាលីហ្វ័រញ៉ា, ៧ ឧសភា ២០១៥)