កូនសត្វភេ​សមុទ្រ​ចំនួន​ច្រើន​ខុស​ធម្មតា​នៅ​លើ​វាល​ខ្សាច់​តាម​មាត់​សមុទ្រ​រដ្ឋ កាលីហ្វ័រញ៉ា

Your browser doesn’t support HTML5

តាំងពី​ដើម​ឆ្នាំ​នេះ​មក គេ​បាន​សង្កេត​ឃើញ​មាន​កូនសត្វភេ​សមុទ្រ​ដែល​ភាសា​អង់គ្លេស​ហៅ​ថា Sea Lions ដោយ​ចំនួន​ច្រើន​ខុស​ធម្មតា​នៅ​លើ​វាល​ខ្សាច់​តាម​មាត់​សមុទ្រ​នៃ​រដ្ឋកាលីហ្វ័រញ៉ា ភាគ​ខាងត្បូង​និង​ភាគ​កណ្តាល។ សត្វទាំង​នោះ​មាន​ការ​ស្រេកឃ្លាន​យ៉ាង​ខ្លាំង និង​កឿង​ជាប់​នៅ​លើ​វាល​ខ្សាច់។ ខណៈ​ដែល​ក្រុម​អ្នកវិទ្យាសាស្ត្រ​កំពុង​ធ្វើការ​ស៊ើប​អង្កេត​អំពី​បាតុភូត​នេះ ក្រុម​បុគ្គលិក​សង្គ្រោះ​នៅ​តាម​ឆ្នេរ​សមុទ្រ​កំពុង​បំពេញ​កិច្ចការ​ដើម្បី​ជួយ​សង្គ្រោះ​កូន​សត្វ​ទាំងនេះ។ អ្នកស្រី Elizabeth Lee នៃ VOA រាយការណ៍​អំពី​ប្រតិបត្តិការ​សង្គ្រោះ​មួយ​នៅ​ក្នុង​ទីក្រុងសានឌីអាហ្កូ (San Diego) រដ្ឋកាលីហ្វ័រញ៉ា ហើយ​អ្នកស្រី នុច សារីតា ជូន​សេចក្តី​ប្រែសម្រួល៕