សម្រាប់លោកអូបាម៉ា ទំនាក់ទំនងជាមួយមេដឹកនាំដទៃ គឺអំពីការងារជាជាងទំនាក់ទំនងមិត្តភាព
Your browser doesn’t support HTML5
ស្លាកស្នាមប្រេះស្រាំដែលទំនងជាមិនអាចផ្សះផ្សាបានរវាងលោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា និងលោកនាយករដ្ឋមន្ត្រីអ៊ីស្រាអ៊ែល Benjamin Netanyahu បានឆ្លុះបញ្ចាំងឲ្យឃើញអំពីសារៈសំខាន់នៃទំនាក់ទំនងផ្ទាល់ខ្លួនរបស់មេដឹកនាំសហរដ្ឋអាមេរិកជាមួយនឹងមេដឹកនាំដទៃទៀតក្នុងពិភពលោក និងអំពីតួនាទីនៃមិត្តភាពរបស់មេដឹកនាំទាំងនេះ ក្នុងគោលនយោបាយការបរទេស។ អ្នកស្រី Aru Pande អ្នកយកព័ត៌មានរបស់VOA បានពិនិត្យមើលអំពីផលវិបាកនៃមិត្តភាពល្អ និងមិត្តភាពមិនល្អទាំងនេះ។ ហើយ នាង ទែន សុខស្រីនិត ជូនសេចក្តីប្រែសម្រួល៕