ពិធីបុណ្យចូលឆ្នាំខ្មែររំឭកប្រជាពលរដ្ឋខ្មែរអំពីអត្តសញ្ញាណវប្បធម៌ជាតិ
Your browser doesn’t support HTML5
ថៃ្ងបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ឆ្នាំមមែ សប្តស័ក ព.ស ២៥៥៨ នឹងខិតជិតចូលមកដល់ហើយ។ ក្រៅពីទៅវត្តអារាមប្រគេនចង្ហាន់ព្រះសង្ឃដើម្បីឧទ្ទិសបុណ្យកុសលដល់បុព្វបុរស បងប្អូនប្រជាពលរដ្ឋខ្មែរទូទាំងតែងតែជួបជុំគ្នាប្រារព្ធពិធីស្រង់ព្រះ ពូនភ្នំខ្សាច់ លេងល្បែងប្រជាប្រិយ និងធ្វើដំណើរកម្សាន្តតាមទីរមណីយដ្ឋាននានា។ ប្រជាពលរដ្ឋមួយចំនួនយល់ថា ពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរជាពេលវេលាមួយ ដែលរំឭកអំពីអត្តសញ្ញាណវប្បធម៌ជាតិខ្មែរ។