ដំណើរទស្សនកិច្ចរបស់លោកស្រី Michelle Obama ក្នុងការលើកកម្ពស់សារៈសំខាន់នៃការអប់រំសម្រាប់ស្ត្រី
Your browser doesn’t support HTML5
លោកស្រី មូ សុខហួរ អ្នកតំណាងរាស្រ្តគណបក្សសង្គ្រោះជាតិនិងជាអតីតរដ្ឋមន្ត្រីក្រសួងកិច្ចការនារីមើលឃើញថា ដំណើរទស្សនកិច្ចរបស់លោកស្រីទីមួយ Michelle Obama នឹងផ្តោតចំលើការអប់រំសិស្សស្រីដែលនៅមិនទាន់ទទួលបានអាទិភាព ដូចកូនប្រុសហើយលោកស្រីប្តេជ្ញាថា នឹងតស៊ូដើម្បីសុំឱ្យរដ្ឋាភិបាល បន្ថែមថវិកាលើវិស័យអប់រំ។ ទន្ទឹមគ្នានេះដែរលោកស្រីយល់ថា គុណភាពអប់រំត្រូវតែបង្កើននិងដល់ពេលដែលត្រូវបំបាត់អំពើពុករលួយក្នុងប្រព័ន្ធអប់រំហើយដើម្បីឱ្យសិស្សស្រីមានឱកាសសិក្សាកាន់តែច្រើនជាងពេលបច្ចុប្បន្ន។ (ម៉ែន គឹមសេង, Hello VOA ពិសេស, វ៉ាស៊ីនតោន/ភ្នំពេញ, ១១ មីនា ២០១៥)