ក្រុមហ៊ុនធំៗពីរឲ្យដឹងថា គេមិនអាចទិញផលិតផលបានពីការរំលោភសិទ្ធិមនុស្សទេ
Your browser doesn’t support HTML5
ក្រុមហ៊ុនភេសជ្ជៈល្បីល្បាញធំៗពីររបស់អាមេរិកាំងគឺក្រុមហ៊ុន កូកាកូឡា (Coca-Cola) និងក្រុមហ៊ុនប៉ិបស៊ី (Pepsi) បានធានាប្រាប់ VOA ថា ពួកគេមិនធ្វើពាណិជ្ជកម្ម ហើយនឹងផ្តាច់ការធ្វើពាណិជ្ជកម្មជាមួយក្រុមហ៊ុនផ្គត់ផ្គង់របស់ខ្លួនណាដែលមានជាប់ទាក់ទងនឹងការរំលោភសិទ្ធិមនុស្សនិងរំលោភដីធ្លី ប្រសិនបើរកឃើញថាជាការណ៍ពិត។