ការព្យាបាល​រោគ​មាន​ទឹក​ក្នុង​លលាដ៍​ក្បាល

Your browser doesn’t support HTML5

លោក​វេជ្ជបណ្ឌិត តាំង តេកហុង ថ្លែង​ថា រោគ​មាន​ទឹក​ក្នុង​លលាដ៍​ក្បាល​នេះ​មាន​ទាក់ទង​នៅ​នឹង​ទារក​ទើប​នឹង​កើត ទារក​នៅ​ក្នុង​ផ្ទៃម្តាយ និង​មនុស្ស​ដែល​មាន​របួស​ខួរក្បាល​ដោយ​ការប៉ះ​ទង្គិច។ ស្ត្រី​ពេល​មាន​គភ៌​និង​មុន​ពេល​មាន​គភ៌​ត្រូវ​លេប​ថ្នាំ​វីតាមីន B ឬ ហ្វូលិក​អាស៊ីដ(Folic Acid) ឬ ទទួល​ទាន​អាហារ​ដែល​មាន​បន្លែ​ពណ៌​បៃតង​ឲ្យ​បាន​ច្រើន ផ្លែឈើ និង​គ្រាប់​សណ្តែក ក៏​មាន​ចំណែក​សំខាន់​នៅក្នុង​អាហារ​រាល់ថ្ងៃ​ដែរ។ ជំងឺ​នេះ​លោក​អ្នក​អាច​ការពារ​ជា​មុន​បាន។ (នុច សារីតា, ហេឡូ​វីអូអេ, វ៉ាស៊ីនតោន, ១៥ មករា ២០១៥)