ការរឹតត្បិតថ្មី នៅក្នុងច្បាប់បោះឆ្នោតកម្ពុជា
Your browser doesn’t support HTML5
អ្នកឯកទេសខាងការបោះឆ្នោតនៃអង្គការសង្គមស៊ីវិលស្នើសុំឱ្យគណបក្សដែលមានអាសនៈនៅក្នុងសភារៀបចំឱ្យមានប្រព័ន្ធបោះឆ្នោតចម្រុះគឺប្រព័ន្ធឯកត្តនាមនិងសមាមាត្ររួមគ្នាដោយមិនត្រូវមានតែប្រព័ន្ធសមាមាត្រទេដើម្បីទុកឱកាសឱ្យបុគ្គលឯករាជ្យឈរឈ្មោះដោយមិនចាំបាច់នៅក្រោមគណបក្សនយោបាយណាមួយ។ អ្នកឯកទេសយល់ថាក្នុងខណៈពេលដែលរដ្ឋាភិបាលកម្ពុជានៅមិនទាន់ផ្តល់អត្តសញ្ញាណបណ្ណជាតិដល់គ្រប់ប្រជាពលរដ្ឋ ដូច្នេះគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតត្រូវចេញបណ្ណថ្មីសម្រាប់អ្នកដែលចុះឈ្មោះបោះឆ្នោតដើម្បី ធានាឱ្យមានការបោះឆ្នោតដោយត្រឹមត្រូវនិងយុត្តិធម៌៕ (ម៉ែន គឹមសេង, ហេឡូវីអូអេ, វ៉ាស៊ីនតោន, ២៩ ធ្នូ ២០១៤)