កម្មវិធីទូរទស្សន៍វីអូអេ «វ៉ាស៊ីនតោនសប្តាហ៍នេះ» ២០ តុលា ២០១៤
Your browser doesn’t support HTML5
កម្មវិធីក្នុងសប្តាហ៍នេះមានព័ត៌មានអំពី ការរីកចម្រើនលូតលាស់របស់ចិន ត្រូវបានគេតាមដានមើលយ៉ាងដិតដល់។ សហរដ្ឋអាមេរិកបញ្ជូនទាហាន២.២០០នាក់ ទៅអាហ្វ្រិកខាងលិចដើម្បីប្រយុទ្ធប្រឆាំងជំងឺអ៊ីបូឡា។ លោកប្រធានាធិបតីបារ៉ាក់ អូបាម៉ា សុំប្រាក់បន្ថែមពីសភា ដើម្បីប្រយុទ្ធប្រឆាំងជំងឺអ៊ីបូឡានៅប្រភពដើមរបស់វា គឺនៅតំបន់អាហ្វ្រិកខាងលិច។ អាគារខ្ពស់បំផុតនៅក្នុងសហរដ្ឋអាមេរិក គឺអាគារ One World Trade Center បានបើកហើយ នៅក្នុងខែវិច្ឆិកានេះ។ តំបន់វិនិយោគទុនបរទេសរបស់មីយ៉ាន់ម៉ា បង្កឲ្យមានការខឹងសម្បារដោយសារការរឹបអូសយកដីធ្លី។ គណវិនិច្ឆ័យកំពុងពិភាក្សាគ្នាអំពីការនាំភ្នាក់ងារប៉ូលិស ដែលបានបាញ់យុវជនស្បែកខ្មៅស្លាប់នៅទីក្រុងFerguson រដ្ឋ Missouriឡើងតុលាការ។ ការបង្រៀនគ្រាមភាសាអង់គ្លេសបែបអាមេរិកាំង គឺឃ្លា «all thumbs» និងបញ្ចប់ដោយឈុតខ្លះពីភាពយន្តអាមេរិករឿង «Unbroken»៕