ក្តីកង្វល់របស់អាមេរិកក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិ
Your browser doesn’t support HTML5
ការស្ទង់មតិកាលពីពេលថ្មីៗនេះ បានឆ្លុះបញ្ចាំងពីនិន្នាការនៃភាពខ្វល់ខ្វាយក្នុងចំណោមអ្នកបោះឆ្នោតអាមេរិកាំងមុនពេលបោះឆ្នោតរដ្ឋសភា ថ្នាក់រដ្ឋ និងការបោះឆ្នោតមូលដ្ឋាននៅថ្ងៃទី៤ ខែវិច្ឆិកា។ ការស្ទង់មតិ Gallup ឲ្យដឹងថា មេរោគអ៊ីបូឡានិងការគំរាមកំហែងពីជនសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម ស្ថិតក្នុងចំណោមបញ្ហាកំពូល១០ ដែលប្រជាពលរដ្ឋអាមេរិកាំងគិតថា អាមេរិកកំពុងប្រឈមមុខដ៏សំខាន់។ លោក ជឹង ប៉ូជីន ជូនសេចក្តីរាយការណ៍របស់អ្នកស្រី Cindy Saine ដូចតទៅ៖