កម្មវិធីទូរទស្សន៍វីអូអេ «វ៉ាស៊ីនតោនសប្តាហ៍នេះ» ០៩ តុលា ២០១៤
Your browser doesn’t support HTML5
កម្មវិធីក្នុងសប្តាហ៍នេះមានព័ត៌មានអំពី នាយកមជ្ឈមណ្ឌលការពារជម្ងឺឆ្លងនៅស.រអា.មានជំនឿថា ជម្ងឺអ៊ីបូឡា មិនឆ្លងរាលដាលខ្លាំងក្នុងស.រ.អាទេ។ របាយការណ៍អំពីទីផ្សារពលកម្មក្នុងស.រ.អា បង្ហាញថា សេដ្ឋកិច្ចបានបន្ថែមការងារ ២សែន ៤ម៉ឺន ៨ពាន់ការងារក្នុងខែវិច្ឆិកា។ ភាពរាំងស្ងួតយូរឆ្នាំ ផ្តល់ផលវិបាកដល់កសិករភាគច្រើននៅរដ្ឋតិចសាស និងរដ្ឋអូក្លាហូម៉ា។ សង្កាត់ Shockoe Bottom ក្នុងទីក្រុង Richmond នៃរដ្ឋ Virginia កំពុងត្រូវប្រទាញប្រទង់ថា ត្រូវអភិវឌ្ឍ ឬរក្សាជាសង្កាត់ប្រវត្តិសាស្រ្ត។ ចីរភាពនៃជលផលនេសាទគ្រឿងសមុទ្ររបស់ប្រទេសថៃ។ អាហ្វហ្កានិស្ថាន បានធ្វើសច្ចាប្រណិធានប្រធានាធិបតីថ្មី និងបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិសុខជាមួយស.រ.អា។ ការបង្រៀនគ្រាមភាសាអង់គ្លេសបែបអាមេរិកាំង គឺឃ្លា «hit the nail on the head» និងបញ្ចប់ដោយឈុតខ្លះពីភាពយន្តអាមេរិករឿង «Dracula Untold»៕