កម្មវិធីទូរទស្សន៍វីអូអេ «វ៉ាស៊ីនតោនសប្តាហ៍នេះ» ២១ សីហា ២០១៤
Your browser doesn’t support HTML5
កម្មវិធីក្នុងសប្តាហ៍នេះមានព័ត៌មានអំពី គេរំពឹងថា លោកអូបាម៉ា គ្រោងនឹងប្រើអំណាចប្រតិបត្តិដែលលោកមានដើម្បីដោះស្រាយបញ្ហាជនអន្តោប្រវេសន៍រាប់លាននាក់ដែលរស់នៅដោយគ្មានឯកសារនៅអាមេរិក។ មនុស្សរាប់ពាន់នាក់បានតវ៉ានៅទូទាំងអាមេរិក ដើម្បីរំឭកដល់យុវជនអាមេរិកាំងស្បែកខ្មៅដែលប៉ូលិសបានបាញ់សម្លាប់នៅរដ្ឋមីសូរី។ សង្គ្រាមលោកលើកទី១ បានធ្វើឲ្យផែនទីទ្វីបអ៊ឺរ៉ុប ផ្លាស់ប្តូរ។ កម្មវិធីមួយដែលឧបត្ថម្ភដោយអាមេរិក ជួយក្មេងៗនៅតាមផ្លូវក្នុងប្រទេសហុងដូរ៉ាស ឲ្យមានឱកាសប្រសើរឡើងដោយមិនចាំបាច់ឆ្លងព្រំដែន។ ក្រុមអ្នកគាំទ្រអ្នកសារព័ត៌មានឈ្មោះ James Risen បានប្រគល់ញត្តិដល់ក្រសួងយុត្តិធម៌ ដើម្បីគាំទ្រទង្វើរបស់លោកក្នុងការបង្ហាញពីសកម្មភាពទីភ្នាក់ងារសេអ៊ីអានៅអ៊ីរ៉ង់។ ក្រុមយុវជនការពារអំបូរសត្វដែលជិតផុតពូជនៅទូទាំងអាមេរិក តាមរយៈកម្មវិធីមួយរបស់អង្គការអភិរក្សធម្មជាតិ។ ការបង្រៀនគ្រាមភាសាអង់គ្លេសបែបអាមេរិកាំង គឺឃ្លា «doze off» និងបញ្ចប់ដោយឈុតខ្លះពីភាពយន្តអាមេរិករឿង«Guardians of the Galaxy»៕