ធម្មនុញ្ញភាពរបស់ច្បាប់ស្តីពីការកែទម្រង់ប្រព័ន្ធតុលាការកម្ពុជា
Your browser doesn’t support HTML5
អ្នកការពារសិទ្ធិមនុស្សបានស្នើសុំឱ្យក្រុមប្រឹក្សាធម្មនុញ្ញកម្ពុជាបដិសេធចោលសេចក្តីព្រាងច្បាប់ចំនួនបីសម្រាប់កែទម្រង់ប្រព័ន្ធយុត្តិធម៌កម្ពុជាដោយចាត់ទុកថា មិនស្របតាមរដ្ឋធម្មនុញ្ញកម្ពុជាក្នុងការធានាឱ្យតុលាការឯករាជ្យបានទេ។ លោកអំ សំអាត អ្នកគ្រប់គ្រងបច្ចេកទេសអង្គការសិទ្ធិមនុស្សលីកាដូបញ្ជាក់ ថាបើច្បាប់ទាំងបីត្រូវរក្សាទុកក្នុងស្ថានភាពបច្ចុប្បន្ននឹងធ្វើឱ្យប្រព័ន្ធតុលាការកម្ពុជាកាន់តែអាក្រក់៕ (ម៉ែន គឹមសេង, ហេឡូវីអូអេ, វ៉ាស៊ីនតោន/ភ្នំពេញ, ២០ មិថុនា ២០១៤)