បទ​សម្ភាសន៍៖ លោក សម រង្ស៊ី មាន​សុទិដ្ឋិនិយម​ចំពោះ​តួនាទី Facebook ​ក្នុង​ការ​បោះឆ្នោត​ខាង​មុខ

Your browser doesn’t support HTML5

ទំព័រ Facebook របស់​លោក សម រង្ស៊ី​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ កាល​ពី​ថ្ងៃ​​សុក្រ​ទី​១៤ ខែ​មិថុនា​ឆ្នាំ​២០១៣​​នេះ​ បាន​កើន​ចំនួន​​អ្នក​គាំទ្រ​រហូត​ដល់​ជាង​​៧០.០០០​នាក់។ ​លោក​អះអាង​ថា ចំនួន​​នេះ​ធ្វើ​ឲ្យ​​លោក​​ក្លាយ​ជា​អ្នក​នយោបាយ​ខ្មែរ​​ដែល​មាន​ប្រជាប្រិយភាព​ជាង​គេ​នៅ​លើ​ Facebook នៅ​ជិត​ពេល​ការ​បោះឆ្នោត​នេះ ហើយ​ឈ្នះ​ទាំង​​ទំព័រ​ Facebook មួយ​ដែល​មាន​ឈ្មោះ​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន​ផង​ដែរ។​​ លោក សម រង្ស៊ី មាន​សុទិដ្ឋិនិយម​ថា​​វត្តមាន​​​របស់​លោក​តាម​ប្រព័ន្ធ​​អ៊ីនធឺណិត​​​អាច​ជួយ​លោក​ទាក់ទាញ​អ្នក​បោះឆ្នោត​វ័យ​ក្មេង​និង​អ្នក​បោះឆ្នោត​ផ្សេង​ទៀត​ដោយ​កាត់​បន្ថយ​ការ​កាន់កាប់​ផ្តាច់​មុខ​របស់​គណបក្ស​កាន់​អំណាច​ចំពោះ​ប្រព័ន្ធ​ផ្សព្វផ្សាយ។ លោក សឹង សុផាត នៃ​វីអូអេ​ បាន​សម្ភាស​លោក​សម​ រង្ស៊ី​កាល​ពី​​សប្តាហ៍​មុន​អំពី​សិទិដ្ឋិនិយម​របស់​លោក​ចំពោះ​ការ​ប្រើ​​បណ្តាញ​​សង្គម​ដើម្បី​ទាក់ទាញ​យុវជន​និង​ឃ្លាំ​មើល​ក្នុង​ការ​បោះឆ្នោត​ ដែន​កំណត់​របស់​បណ្តាញ​សង្គម និង​ការ​ដក​ពិសោធន៍​របស់​លោក​អំពី​ការ​បោះឆ្នោត​​ប្រទេស​ម៉ាឡេស៊ី​កាល​ពី​ដើម​ខែ​ឧសភា​កន្លង​ទៅ​នេះ។