លោក ម៉ម សូណង់ដូ រួចពីពន្ធនាគារ ហើយប្តេជ្ញាបន្តការពារសិទ្ធិពលរដ្ឋ
Your browser doesn’t support HTML5
លោកម៉ម សុណង់ដូនាយកវិទ្យុសំបុកឃ្មុំត្រូវបានដោះលែងចេញពីមន្ទីរឃុំឃាំងព្រៃសហើយនៅថ្ងៃសុក្រនេះ ក្រោយពីជាប់អស់រយៈពេល៨ខែក្នុងបទចោទប្រកាន់ទាក់ទងនឹងទំនាស់ដីធ្លីមួយ នៅខេត្តក្រចេះ។ នេះជាការដើរចេញពីពន្ធនាគារជាលើកទីបីហើយសម្រាប់លោកម៉ម សុណង់ដូ។ នៅថ្ងៃសុក្រនេះ លោកបានអញ្ជើញមកស្ទូឌីយោរបស់វីអូអេដើម្បីពិភាក្សាអំពីស្ថានភាពរបស់លោក និងការប្តេជ្ញាចិត្តរបស់លោកថានឹងបន្តការងារដូចពីមុនទៀត។ (ម៉ែន គឹមសេង,ហេឡូវីអូអេ, ១៥ មិនា ២០១៣)