សម្ពាធនៃបញ្ហាថវិកាក្នុងសាលាក្តីខ្មែរក្រហម
Your browser doesn’t support HTML5
ភាគីអង្គការសហប្រជាជាតិក្នុងសាលាក្តីខ្មែរក្រហម ទើបតែបានទទួលជំនួយបួនលានដុល្លារអាមេរិកថែមទៀត ពីសហគមអន្តរជាតិដែលធ្វើឲ្យភាគីអន្តរជាតិក្នុងសាលាក្តីនេះ គេចផុតពីវិបត្តិហិរញ្ញវត្ថុសម្រាប់ដំណាច់ឆ្នាំ២០១២នេះ។ លោកនេត្រ ភក្ត្រា អ្នកនាំពាក្យសាលាក្តីខ្មែរក្រហមបានប្រកាសដូច្នេះក្នុងកម្មវិធីហេឡូវីអូអេកាលពីថ្ងៃចន្ទ័ទី២៤ខែធ្នូ។ លោកឡាត់ គី វាគ្មិនម្នាក់ទៀតក្នុងកម្មវិធីហេឡូវីអូអេនេះផងដែរ លើកឡើងថា«បញ្ហាខ្វះថវិកា គឺជាកង្វល់សម្រាប់ជនរងគ្រោះលើភាពអាចជឿទុកចិត្តបានដែលនាំឲ្យសហគមអន្តរជាតិមិនបង្ហូរលុយសម្រាប់និរន្តភាព»។ (គង់ សុឋានរិទ្ធ,ហេឡូវីអូអេ, ២៤ ធ្នូ ២០១២)