កម្មវិធីទូរទស្សន៍វីអូអេ «វ៉ាស៊ីនតោនសប្តាហ៍នេះ» ១៧ កក្កដា ២០១៤
Your browser doesn’t support HTML5
កម្មវិធីក្នុងសប្តាហ៍នេះមានព័ត៌មានអំពី ជនអន្តោប្រវេសន៍ខុសច្បាប់ឆ្លងចូលអាមេរិក ធ្វើឲ្យមានការលំបាកដល់រដ្ឋ និងអង្គការសប្បុរសធម៌។ រដ្ឋភាគឦសាន្តរបស់អាមេរិក ត្រៀមខ្លួនសម្រាប់ព្យុះធំនៅលើកក្រោយ។ ធនាគាររដ្ឋតែមួយគត់ ដែលបានទទួលប្រាក់ចំណេញ នៅពេលសេដ្ឋកិច្ចអាមេរិកធ្លាក់ចុះ។ កម្មវិធីថែទាំអណ្តើក ដែលជិតផុតពូជនៅក្នុងប្រទេសកម្ពុជា។ អ្នកកាន់សាសនាអ៊ិស្លាមរាប់ពាន់នាក់ ចែកអំណោយ ក្នុងពេលបុណ្យរ៉ាមម៉ាដាន។ ការបង្រៀនគ្រាមភាសាអង់គ្លេសបែបអាមេរិកាំង គឺឃ្លា «a labor of love» និងបញ្ចប់ដោយឈុតខ្លះពីភាពយន្តអាមេរិករឿង«Earth to Echo»៕