ជម្លោះចិននិងវៀតណាមនៅសមុទ្រចិនខាងត្បូងនៅងំ
Your browser doesn’t support HTML5
ជម្លោះបូរណភាពដែនដីរវាងប្រទេសចិននិងប្រទេសវៀតណាមបានបណ្តាលឲ្យមានបាតុកម្មប្រឆាំង ចិនដ៏គ្រោះថ្នាក់នៅក្នុងប្រទេសវៀតណាមនៅសប្តាហ៍កន្លងមកនេះ។ ពលរដ្ឋវៀតណាមច្រើនម៉ឺនពាន់នាក់បានធ្វើបាតុកម្មប្រឆាំងនឹងការដ្ឋានបូមប្រេងរបស់ចិននៅក្នុងព្រំដែនទឹក ដែលប្រទេសវៀតណាមអះអាងថា ជារបស់ខ្លួន។ កាលពីថ្ងៃសុក្របាតុកម្មបានកើតមានឡើងនៅក្នុងប្រទេសហ្វីលីពីន ដែលកំពុងមានជម្លោះព្រំដែនទឹកជាមួយរដ្ឋាភិបាលក្រុងប៉េកាំងផងដែរ។ លោកពិន ស៊ីសុវណ្ណសូមជូនសេចក្តីរាយការណ៍របស់អ្នកស្រី Rebecca Valli ដែលនៅទីក្រុងហុងកុងពិនិត្យថា តើរដ្ឋាភិបាលក្រុងប៉េកាំងដោះស្រាយបញ្ហានេះដូចម្តេច ហើយថា តើចិនអាចនឹងផ្តល់សញ្ញាអំពីការពិចារណាប្តូរជំហររបស់ខ្លួនឬយ៉ាងណា៕