ប្រទេសហ្វីលីពីន ក្រោយពីខ្យល់ព្យុះទីហ្វុង Haiyan
អ្នករួចជីវិតពីខ្យល់ព្យុះទីហ្វុងព្យួរស្លាកសញ្ញានៅលើករបស់ពួកគេ គ្រាដែលពួកគេរង់ចាំឡើងជិះយន្តហោះយោធាធុន C-130 នៅក្នុងទីក្រុងTacloban នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៣។
អ្នករួចជីវិតពីខ្យល់ព្យុះទីហ្វុង ប្រជែងគ្នាដណ្តើមឡើងជិះយន្តហោះយោធាធុន C-130 នៅក្នុងទីក្រុងTacloban នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៣។
មន្រ្តីកងទ័ពអាកាសហ្វីលីពីនហុចចំណិតផ្លែក្រូចដល់អ្នករួចជីវិតពីខ្យល់ព្យុះទីហ្វុង គ្រាដែលពួកគេរង់ចាំឡើងជិះយន្តហោះយោធាធុន C-130 នៅក្នុងទីក្រុងTacloban នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៣។
អ្នកក្រុងTacloban រង់ចាំយន្តហោះនៅក្នុងស្ថានីយ៍នៃអាកាសយាន្តដ្ឋាន Tacloban នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៣។
អ្នករួចជីវិតពីខ្យល់ព្យុះទីហ្វុង ប្រញាប់ប្រញាល់ឡើងជិះយន្តហោះយោធាធុន C-130 នៅក្នុងទីក្រុងTacloban ខេត្ត Leyte ដែលស្ថិតនៅកណ្តាលប្រទេសហ្វីលីពីន នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៣។
ក្រុមគ្រួសារដែលរួចជីវិត ចូលសម្រាកនៅក្នុងកីឡាដ្ឋានបាល់បោះ នៅក្នុងមណ្ឌល Convention Center ក្នុងក្រុង Tacloban ដែលបានក្លាយជាជម្រកសម្រាប់ជនគ្មានផ្ទះសម្បែង ក្រោយពីខ្យល់ព្យុះទីហ្វុងដ៏កំណាចឈ្មោះ Haiyan បានបោកបក់បំផ្លាញតំបន់នោះ។ ថតនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៣។
អ្នករួចជីវិត ដើរលើគំនរបាក់បែកដែលបង្កដោយខ្យល់ព្យុះទីហ្វុងដ៏កំណាចឈ្មោះ Haiyan ដែលបានបោកបក់បំផ្លាញក្រុងTacloban ។ ថតនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៣។
អ្នករួចជីវិត នៅពេញផ្លូវ គ្រាដែលពួកគេឈររង់ចាំទទួលសម្ភារៈផ្គត់ផ្គង់នៅក្នុងទីក្រុងTacloban ខេត្ត Leyte ដែលស្ថិតនៅកណ្តាលប្រទេសហ្វីលីពីន នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៣។
រូបភាពថតពីលើយន្តហោះនូវផ្ទះសម្បែងដែលរងការខូចខាត ក្រោយពីការបំផ្លាញដោយខ្យល់ព្យុះទីហ្វុងដ៏កំណាចឈ្មោះ Haiyan នៅក្នុងទីក្រុងTacloban ខេត្ត Leyte ដែលស្ថិតនៅកណ្តាលប្រទេសហ្វីលីពីន នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៣។
រូបភាពថតពីឧត្ថម្ភាគចក្រកងទ័ពអាកាសហ្វីលីពីន បង្ហាញអំពីការរងខូចខាតដោយសារខ្យល់ព្យុះទីហ្វុងដ៏កំណាចឈ្មោះ Haiyan នៅក្នុងក្រុងGuiuan ខេត្ត Samar ភាគខាងកើត ដែលស្ថិតនៅកណ្តាលប្រទេសហ្វីលីពីន នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៣។
អ្នករួចជីវិតពីខ្យល់ព្យុះទីហ្វុង លីបាវអង្ករចេញពីឃ្លាំង។ ពួកគេ ត្រូវការម្ហូបអាហារ ក្រោយពីមានខ្យល់ព្យុះទីហ្វុងដ៏កំណាចឈ្មោះ Haiyan នៅក្នុងទីក្រុងTacloban ខេត្ត Leyte ដែលស្ថិតនៅកណ្តាលប្រទេសហ្វីលីពីន នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៣។