ការរំឭក​អំពី​មហា​បាតុកម្ម​ទាមទារ​សមភាព​សេរីភាព​ដ៏​ធំ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​អាមេរិក និង​ឥទ្ធិពល​របស់​វា

Your browser doesn’t support HTML5

កាល​ពី​៥០​ឆ្នាំ​មុន ព្រះ​តេជព្រះគុណ Martin Luther King Jr. បាន​ដឹកនាំ​ការ​ហែរ​ក្បួន​មួយ​ដែល​បាន​ផ្លាស់ប្តូរ​ជីវិត​ពលរដ្ឋ​អាមេរិក​គ្រប់​រូប។ កាល​ពី​ថ្ងៃ​ទី​២៨ ខែ​សីហា ឆ្នាំ​១៩៦៣​ លោក King បាន​ថ្លែង​សុន្ទរកថា​ដ៏​ល្បី ទៅ​កាន់​ហ្វូង​មនុស្ស​ប្រមាណ​២​សែន​៥​ម៉ឺន​នាក់​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន។ សុន្ទរកថា​នេះ​មាន​ឈ្មោះ​ថា​I Have a Dream មាន​ន័យ​ថា ​«ខ្ញុំ​មាន​សុបិន​មួយ»។ សុន្ទរកថា​នេះ​បាន​ក្លាយ​ទៅ​ជា​ព្រឹត្តិការណ៍​ដ៏​សំខាន់​មួយ​ក្នុង​ប្រវត្តិសាស្ត្រ​អាមេរិក។ លោក សឹង សុផាត​ សូម​ជូន​សេចក្តី​រាយការណ៍​របស់​លោក Chris Simkins នៃ​វីអូអេ​ ដែល​ពិនិត្យ​មើល​ឡើង​វិញ​នូវ​មហា​បាតុកម្ម​ទាមទារ​សមភាព​សេរីភាព​ដ៏​ធំ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​អាមេរិក និង​ឥទ្ធិពល​របស់​វា៕