អ្នកយកព័ត៌មានផ្តល់ក្តីសង្ឃឹមដល់ជនសូម៉ាលីវ័យក្មេង
Your browser doesn’t support HTML5
ទីក្រុងម៉ូហ្គាឌីស្ស៊ូ (Mogadishu) ជាទីកន្លែងដ៏គ្រោះថ្នាក់បំផុតមួយក្នុងពិភពលោកសម្រាប់អ្នកយកព័ត៌មាន។ នៅស្ថានីយវិទ្យុស្សាបែល (Shabelle) ដែលជាស្ថានីយវិទ្យុដ៏ធំបង្អស់ក្នុងប្រទេសសូម៉ាលី អ្នកយកព័ត៌មានភាគច្រើនមានវ័យក្មេងហើយគ្មានបទពិសោធន៍ច្រើន ប៉ុន្តែពួកគេមានការតាំងចិត្តចំពោះកិច្ចការរបស់គេទោះបីជាពួកគេជាទិសដៅនៃការវាយប្រហាររបស់ក្រុមភេរវកម្ម អាល ស្សាបាប (al-Shabab)ក៏ដោយ។ លោក ជឹង ប៉ូជីន ជូនសេចក្តីរាយការណ៍របស់ អេមីលី ឡូប (Emilie Lob) និង ផាទ្រីស្យា ហួន (Patricia Huon) ដែលបានសម្ភាសន៍អ្នកយកព័ត៌មានមួយចំនួននៅពេលទៅបំពេញទស្សនៈកិច្ចរដ្ឋធានី ម៉ូហ្គាឌីស្ស៊ូ។