ប្រទេស​ឥត​​សាសនា​កូរ៉េ​ខាង​ជើង​រក្សា​ព្រះវិហារ​ព្រះពុទ្ធ​សាសនា​ឲ្យ​ដំណើរការ

Your browser doesn’t support HTML5

ជនជាតិ​​កូរ៉េ​​ខាង​ត្បូង​​ប្រមាណ​​១​ភាគ៤​​ចាត់​​ទុក​​ខ្លួន​​គេ​​ថា​​ជា​​​ពុទ្ធ​បរិស័ទ។ ក៏​​ប៉ុន្ដែ​​ប្រទេស​​កូរ៉េ​ខាង​​ជើង​​​ធ្វើការ​យ៉ាង​សកម្ម​​ដើម្បី​មិន​ឲ្យ​មាន​ការ​​កាន់​សាសនា​ ដែល​នាំ​ឲ្យ​ប្រជាប្រិយភាព​​​​នៃ​​​ពុទ្ធ​សាសនា​មា​ន​ភាព​​មិន​ជាក់លាក់។ លោក ជឹង ប៉ូជីន ជូន​សេចក្តី​រាយការណ៍​របស់​​លោក​ ស្ទីវ ហ៊ើមិន (Steve Herman) ​អ្នកឆ្លើយឆ្លង​ព័ត៌មាន​វីអូអេ​ ដែល​បាន​​ទៅ​​ទស្សនា​វត្ដ​​ពុទ្ធ​​សាសនា​​ដ៏​ល្បី​ឈ្មោះ​មួយ​នៅ​ប្រទេស​កូរ៉េ​ខាង​ជើង​ ដែល​​មាន​​អាយុ​កាល​ជាង​១​ពាន់​ឆ្នាំ​​ ហើយ​ដែល​ហាក់ដូចជា​នៅ​តែ​ដំណើរ​​ការ​​​ដដែល។