ការលបស្តាប់សន្ទនាតាមទូរស័ព្ទ នាំឲ្យមានការរំជើបរំជួល
Your browser doesn’t support HTML5
ការចោទប្រកាន់ថា សហរដ្ឋអាមេរិកបានលួចស្តាប់ការសន្ទនាតាមទូរសព្ទសម្ព័ន្ធមិត្តអឺរ៉ុបនិងអាស៊ីបានធ្វើឲ្យមានការរំជើបរំជួលជាអន្តរជាតិ។ លោកប្រធានាធិបតីបារ៉ាក់ អូបាម៉ា នៃសហរដ្ឋអាមេរិកនិងអតីតមន្ត្រីកំពូលខ្លះកំពុងការពារការលួចស្តាប់ទូរសព្ទរបស់សហរដ្ឋអាមេរិកថា ជាការមានសារៈសំខាន់សម្រាប់សន្តិសុខជាតិ។ ប៉ុន្តែអ្នកតាក់តែងច្បាប់អាមេរិកនិងមន្ត្រីនៅអឺរ៉ុបកំពុងទាមទារឲ្យមានការពន្យល់ហើយនិយាយថាវាអាចធ្វើឲ្យខួចទំនាក់ទំនង។ អ្នកឆ្លើយឆ្លងព័ត៌មានរបស់វីអូអេ Cindy Saine រាយការណ៍ ហើយលោកជឹង ប៉ូជីន ប្រែសម្រួលជូន។