ការប្រណាំងទូកទាក់ទាញអ្នករស់រានជីវិតពីជំងឺមហារីកសុដន់
Your browser doesn’t support HTML5
ការប្រណាំងទូក«នាគ»ជាកីឡាលេងជាក្រុម។ កីឡានេះមានដើមកំណើតនៅប្រទេសចិនដែលមានអាយុកាលជាងពីរពាន់ឆ្នាំមកហើយ។ ទូកប្រណាំងត្រូវបានតុបតែងដោយក្បាលនិងកន្ទុយនាគមុននឹងចេញទៅប្រណាំង។ ប៉ុន្មានឆ្នាំថ្មីៗនេះ ការកើនចំនួនមនុស្សដែលនៅរស់ពីជំងឺមហារីកសុដននៅជុំវិញពិភពលោក បានចាប់ផ្តើមលេងកីឡានេះដើម្បីកសាងជីវិតជាថ្មីនិងបង្កើតមិត្តភាព។ ជូន សុហ៍ (June Soh) នៃវីអូអេបានជួបជាមួយអ្នកអុំទូកមួយក្រុមនៅទន្លេមួយនៅក្រុង វ៉ាស៊ីនតោន។ អ្នកស្រី នុច សារីតា ប្រែសម្រួលជូន។