លោកស្រី ស៊ូសាន រ៉ៃស៍ ជាទីប្រឹក្សាសន្តិសុខជាតិរបស់ប្រធានាធិបតីអូបាម៉ា
Your browser doesn’t support HTML5
លោកស្រី ស៊ូសាន រ៉ៃស៍ (Susan Rice) ឯកអគ្គរដ្ឋទូតនៃសហរដ្ឋអាមេរិកប្រចាំអង្គការសហប្រជាជាតិ នឹងក្លាយជាទីប្រឹក្សាសន្តិសុខជាតិរបស់លោកប្រធានាធិបតីបារ៉ាក់ អូបាម៉ា។ លោកស្រីនឹងស្តាប់ហេតុការណ៍ដើម្បីជម្រាបលោកប្រធានាធិបតីទោះបីជាកាលពីដើមឆ្នាំនេះ ក្រុមប្រឆាំងនៅក្នុងសភាបានបំផ្លាញឱកាសរបស់លោកស្រីដើម្បីក្លាយទៅជារដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកក៏ដោយ។ លោកស្រីបានជាប់គាំងនៅក្នុងការតតាំងគ្នារវាងសេតវិមាននិងសមាជិកគណបក្សសាធារណរដ្ឋនៅឯវិមានសភាអំពីការវាយប្រហារកាលពីខែកញ្ញាទៅលើស្ថានកុងស៊ុលសហរដ្ឋអាមេរិកក្នុងក្រុងបង់ហ្គាហ្ស៊ី នៃប្រទេសលីប៊ី។ អ្នកស្រី ម៉ារហ្គារែត បេស៊ី (Margaret Besheer) អ្នកឆ្លងឆ្លើយព័ត៌មានរបស់វីអូអេប្រចាំអង្គការសហប្រជាជាតិ រាយការណ៍បន្ថែមអំពីឥស្សរជនចម្រូងចម្រាសនេះហើយលោក ឈឹម សុមេធ ប្រែសម្រួលជូន។