អង្គការ​មួយ​ជួយ​ជនភៀស​ខ្លួន​ប៉ាឡេស្ទីន​រៀប​ចំ​សកម្មភាព​វប្បធម៌

Your browser doesn’t support HTML5

នៅ​ជុំរំ​ជនភៀស​ខ្លួន​របស់​ជន​ជាតិ​​ប៉ាឡេស្ទីន​នៅ​ក្នុង​ប្រទេស​លីបង់ អង្គការ​មួយ​ឈ្មោះ​​​សង្គម​​គាំទ្រ​​សង្គមកិច្ច បាន​​​​ផ្ដល់​ទីកន្លែង​​សម្រាប់​ទំនាក់​ទំនង​និង​ការ​ធ្វើ​​សកម្មភាព​​ដល់​​ជនជាតិ​ប៉ាឡេស្ទីន​​សម្រាប់​ធ្វើ​កិច្ច​ការ​សិល្ប: សិប្បកម្ម​ និង​ដំណើរ​​កំសាន្ដ។ អង្គការ​នេះ ក៏​ទទួល​រៀបចំ​ពិធី​អាពាហ៍ពិពាហ៍ សម្រាប់​គូ​ស្រករ ប៉ាឡេស្ទីន​វ័យ​ក្មេង​ផងដែរ ដោយ​ផ្តល់​ឱកាស​ឲ្យ​​មនុស្ស​ចាស់​​​​អបអរសាទរ​តាម​បែប​​ប្រពៃណី​នៃ​ប្រទេស​កំណើត​របស់​ពួកគេ។ អ្នក​យក​ព័ត៌មាន​របស់​វីអូអេ អ្នកស្រី ផេច ខូឡក់ (Paige Kollock) រាយការណ៍ ហើយ​អ្នកស្រី កង ស៊ីវន ប្រែសម្រួល​ជូន។