ក្រុមហ៊ុនលក់សម្លៀកបំពាក់អាមេរិកភាគច្រើន សម្រេចមិនចុះហត្ថលេខាលើកិច្ចព្រមព្រៀងរោងចក្រនៅបង់ក្លាដេស្ហ
Your browser doesn’t support HTML5
ការបាក់រលំរោងចក្រសម្លៀកបំពាក់ Rana Plaza ដ៏សោកនាដកម្មនៅប្រទេសបង់ក្លាដេស្ហ កាលពីខែមេសា ដែលបានសម្លាប់កម្មករជាង១,២០០នាក់ បានធ្វើឲ្យមានការដាក់សំពាធយ៉ាងខ្លាំងទៅលើម្ចាស់រោងចក្រនានា ឲ្យបង្កើនសុវត្ថិភាពនៅក្នុងអគាររោងចក្រ និងការការពារកម្មករ។ ក្រុមហ៊ុនសម្លៀកបំពាក់អ៊ឺរ៉ុបមួយចំនួន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងដើម្បីដោះស្រាយបញ្ហាសុវត្ថិភាពនៅក្នុងកន្លែងធ្វើការ។ ក៏ប៉ុន្តែ ក្នុងពេលជាមួយគ្នានេះ ក្រុមហ៊ុនលក់សម្លៀកបំពាក់អាមេរិកភាគច្រើន មិនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះទេ។ អ្នកយកព័ត៌មានរបស់វីអូអេ អ្នកស្រី ឌេប្រា ប្លក់ ( Deborah Block) រាយការណ៍អំពីរឿងនេះ ពីរដ្ឋធានីវ៉ាស៊ីនតោន ហើយនាង លី ម៉ូរីវ៉ាន់ ជូនសេចក្តី ប្រែសម្រួល។