កុមារ​ឥណ្ឌា​​រាប់​លាន​នាក់​​នៅ​​មិន​ទាន់​មាន​ឱកាស​សិក្សា

Your browser doesn’t support HTML5

ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ រដ្ឋាភិបាល​ឥណ្ឌា​កំណត់​ការសិក្សា​ថ្នាក់​បឋម​មិន​ចាំ​បាច់​បង់​ប្រាក់​ជា​សិទ្ធិ​មួយ​សម្រាប់​កុមារ​ទាំង​អស់។ ក៏ប៉ុន្តែ​នៅតែ​មាន​កុមារ​រាប់​លាន​នាក់​មិន​ទាន់​មាន​ឱកាស​សិក្សា​នៅ​ទ្បើយ។ ដើម្បី​ឱ្យ​សិស្ស​ទីទាល់ក្រ​មួយ​ចំនួន​ទទួល​បាន​ការអប់រំ​ នៅ​ពេល​នេះ​ក្រុម​មួយ​បាន​បើក​បង្រៀន​នៅ​តាម​ផ្លូវ​ក្នុង​ក្រុង​មុមបៃ (Mumbai)។ អារុ ផានដេ (Aru Pande)​ រាយការណ៍ ហើយ​លោក ឈឹម សុមេធ ប្រែសម្រួល​ជូន។