មហោស្រពសិល្បៈ«Season of Cambodia» បង្ហាញសិល្បៈរបស់កម្ពុជាទាំងបុរាណទាំងសម័យ
Your browser doesn’t support HTML5
ក្នុងចំណោមជនរងគ្រោះពីរលាននាក់ ដែលត្រូវបានសម្លាប់ក្នុងរបបខ្មែរក្រហមក្នុងទស្សវត្សរ៍១៩៧០នោះ ភាគច្រើនក៏មានអ្នកសិល្បៈផងដែរ។ ចំណេះដឹងរបស់ពួកគេ បានបាត់បង់ទៅជាមួយពួកគេ ដោយសារតែកម្ពុជា នៅតែមានវប្បធម៌ដែលបង្រៀន តាមរយៈការប្រាប់តៗគ្នា។ តែ ពីរទសវត្សរ៍ចុងក្រោយនេះ អ្នកសិល្បៈខ្មែរជំនាន់ក្រោយ បានស្វែងរកវិធីដើម្បីស្តារសិល្បៈបុរាណរបស់ខ្លួន និងឆ្នៃប្រឌិតថ្មី។ មហោស្រពសិល្បៈ«Season of Cambodia» ដែលបានប្រព្រឹត្តធ្វើក្នុងទីក្រុងNew Yorkនេះ បានជួយលើកស្ទួយដល់ការស្តារសិល្បៈជាថ្មីរបស់កម្ពុជា។ អ្នកយកព័ត៌មានរបស់វីអូអេ អ្នកស្រី ខារូលីន វីវឺរ (Carolyn Weaver) រាយការណ៍ព័ត៌មាននេះពីទីក្រុង New York ហើយនាង លី ម៉ូរីវ៉ាន់ ជូនសេចក្តីប្រែសម្រួល។