អាល្លឺម៉ង់ជជែកអំពីការបញ្ចូលជាតិសាសន៍ផ្សេងៗជាពលរដ្ឋខ្លួន
Your browser doesn’t support HTML5
ប្រទេសអាល្លឺម៉ង់កំពុងជជែកដេញដោលគ្នាដ៏ទូលំទូលាយមួយអំពីពូជសាសន៍, សាសនា និងការបញ្ចូលពួកពលរដ្ឋខ្លួនដែលមិនមែនជាជនស្បែកសក្នុងសង្គម។ ផ្នែកមួយនៃការពិភាក្សាគ្នានេះគឺថាតើប្រព័ន្ធផ្សព្វផ្សាយ អាចធ្វើអ្វីថែមទៀតដើម្បីបញ្ចូលពួកមនុស្សពីក្រុមជនជាតិភាគតិច។ លោក មៃឃើល ស្កាទីរ៉ូ (Michael Scaturro) រាយការណ៍ពីក្រុងប៊ែរឡាំង មកថាក្រុមហ៊ុនល្ខោនមួយបានប្រគល់ កាម៉េរ៉ា ឱ្យក្មេងៗមកពីប្រទេសទួរគី, ទ្វីបអាហ្វ្រិក និងប្រទេសឯទៀតៗសម្រាប់ឱ្យពួកគេផលិតកម្មវិធីអំពីរឿងពួកគេផ្ទាល់។ លោក ឈឹម សុមេធ ប្រែសម្រួលជូន។