សកម្មជនការពារសិទ្ធិលំនៅដ្ឋានមកវ៉ាស៊ីនតោនទទួលរង្វាន់
Your browser doesn’t support HTML5
សកម្មជនការពារសិទ្ធិលំនៅដ្ឋានគឺអ្នកស្រីទេព វណ្ណនីបានមកដល់រដ្ឋធានីវ៉ាស៊ីនតោននៅសប្តាហ៍នេះដើម្បីទទួលរង្វាន់ភាពជាអ្នកដឹកនាំ។ រង្វាន់ The Public Life Award នេះផ្តល់ដោយអង្គការមួយឈ្មោះថា Vital Voices ដែលបង្កើតឡើងដោយលោកស្រីគ្លីនតុន។
ក្នុងបទសម្ភាសន៍ជាមួយលោកសុខ ខេមរា សកម្មជនស្រីអាយុ៣១ឆ្នាំនេះ និយាយថា អ្នកស្រីមានកិត្តិយសដែលគេទទួលស្គាល់ការតស៊ូរបស់អ្នកស្រីប្រឆាំងការបណ្តេញដោយបង្ខំ ដែលបានធ្វើឲ្យពលរដ្ឋច្រើនពាន់គ្រួសារបាត់បង់ផ្ទះសម្បែង៕