គណបក្សសង្គ្រោះជាតិរកការគាំទ្រពីពលករខ្មែរនៅកូរ៉េខាងត្បូង
Your browser doesn’t support HTML5
លោកកឹម សុខា អនុប្រធានចលនាសង្គ្រោះជាតិ និងជាអនាគតអនុប្រធានគណបក្សសង្រ្គោះជាតិស្វះស្វែងរកជំនួយគាំទ្រពីពលករជាយុវជនខ្មែរនៅប្រទេសកូរ៉េខាងត្បូងមុនការបោះឆ្នោតថ្ងៃ២៨កក្កដាឆ្នាំ២០១៣។
កម្មករនិងពលករជាង១០០០នាក់ ដែលកំពុងធ្វើការនៅកន្លែងផ្សេងៗពាស ពេញប្រទេសកូរ៉េខាងត្បូង បានប្រមូលផ្តុំគ្នាស្វាគមន៍លោកក្នុងទីក្រុងសេអ៊ូល កាលពីចុងសប្តាហ៍មុន។ ក្រុមកម្មករបានជួយផ្តល់ថវិកាប្រមាណមួយម៉ឺនដុល្លារស.រ.អា.។
ក្រុមកម្មករបានអះអាងថា ពួកគេចង់ជួបលោកកឹម សុខាគឺដើម្បីចង់ដឹងពី គោលនយោបាយរបស់គណបក្សថ្មីក្នុងការដឹកនាំប្រទេសឲ្យបានរីកចម្រើន។ លោកសុខ ខេមរាបានសម្ភាសលោកកឹម សុខាតាមរយៈ Kype ពីទីក្រុងសេអ៊ូល៕