កសិករចំណាកស្រុកអាមេរិកឡាទីនសង្ឃឹមលើច្បាប់អន្តោប្រវេសន៍ថ្មីរបស់អាមេរិក
Your browser doesn’t support HTML5
តែប៉ុន្មានថ្ងៃប៉ុណ្ណោះក្រោយការចាប់ផ្ដើមអាណត្ដិទីពីរ លោកប្រធានាធិបតីសហរដ្ឋអាមេរិក បារ៉ាក់ អូបាម៉ា (Barack Obama) ជំរុញការខិតខំដើម្បីកែទម្រង់ច្បាប់អន្ដោប្រវេសន៍សហរដ្ឋអាមេរិក។ សមាជិកព្រឹទ្ធសភាមួយចំនួនក៏បានធ្វើសេចក្ដីព្រាងផែនការនៃកំណែទម្រង់នេះដែរ។ កសិករជាច្រើនសង្ឃឹមថា ច្បាប់ថ្មីអាចនឹងផ្លាស់ប្តូរកម្មវិធីកម្មករចំណាកស្រុក ដើម្បីឲ្យងាយស្រួលដល់កសិករមកពីទ្វីបអាមេរិកឡាទីនអាចចូលមកសហរដ្ឋអាមេរិកដោយស្របច្បាប់។ លោក ស្ទីវ បារ៉ាហ្កណា (Steve Baragona) រាយការណ៍ ហើយអ្នកស្រី កង ស៊ីវនប្រែសម្រួល។