យុវនារី​អាហ្វហ្គានីស្ថាន​ត្បាញ​ព្រំ​ពិសេស​ឲ្យ​លោក​អូបាម៉ា

Your browser doesn’t support HTML5

នៅ​​ប្រទេស​​អាហ្វហ្កានីស្ថាន​​ដែល​​គេ​​ស្គាល់​​ថា ​ជា​​ប្រទេស​​អ្នក​​ជំនាញ​​ខាង​​ការ​​​ត្បាញ​​ព្រំ​​ដោយ​​ដៃ​​ យុវនារី​ម្នាក់​​អាយុ​​១៧​​ឆ្នាំ​ ត្បាញ​ព្រំ​​​ពិសេស​​មួយ​​សម្រាប់​​លោក​​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ បារ៉ាក់​ អូបាម៉ា (​Barack Obama) ដើម្បី​​​ជា​​និមិត្តរូប​នៃ​ការ​​សរសើរ​ចំពោះ​​កិច្ច​​ប្រឹង​​ប្រែង​​របស់​​លោក​ក្នុង​ការ​​ជួយ​​ប្រទេស​​របស់​​នាង។​ លោក ហូម៉ាយួន ស្សូអ៊ីប (Homayoun Shoaib) នៃ​​​វីអូអេ​​​ផ្នែក​​ភាសា​អាហ្វហ្កានីស្ថាន​​រាយការណ៍​​ ហើយ​អ្នក​ស្រី​ នុច សារីតា ​ប្រែសម្រួល។