តើការកាត់ការចំណាយរបស់រដ្ឋាភិបាលសហព័ន្ធ នឹងប៉ះពាល់ដល់សេដ្ឋកិច្ចអាមេរិកកម្រិតណា?
Your browser doesn’t support HTML5
ការកាត់ការចំណាយចំនួន៨៥ ពាន់លានដុល្លាររបស់រដ្ឋាភិបាលសហព័ន្ធដោយស្វ័យប្រវត្តិដែលភាសាអង់គ្លេសហៅថា Sequester បានចូលជាធរមាននៅថ្ងៃទី១ ខែមិនា កន្លងទៅនេះ។ លោក អូបាម៉ា បានព្រមានថា ការកាត់ការចំណាយនេះ នឹងធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចអាមេរិក។ តែ អ្នកសាធារណរដ្ឋខ្លះ ដូចជាសមាជិកព្រឹទ្ធសភា រដ្ឋKentucky លោក Rand Paul ជាដើមនិយាយថា លោកអូបាម៉ា និយាយបំប៉ោងអំពីផលវិបាកនៃការកាត់ការចំណាយនេះ ដោយសារតែលោកប្រធានាធិបតី ចង់មានរដ្ឋាភិបាលធំ។ តើការកាត់ការចំណាយនេះ ប៉ះពាល់ដល់សេដ្ឋកិច្ចសហរដ្ឋអាមេរិកកម្រិតណា? ពីរដ្ឋធានី Washington នាងលី ម៉ូរីវ៉ាន់នៃវីអូអេ នឹងជជែកពិភាក្សាអំពីបញ្ហានេះ ជាមួយលោកសាស្រ្តាចារ្យសេដ្ឋកិច្ច ឌុច ដារិន្ទ តាមរយៈប្រព័ន្ធSkype ពីរដ្ឋ Florida។