អ្នកវិទ្យាសាស្រ្តអង់គ្លេសព្យាយាមលាតត្រដាងអាថ៌កំបាំងលោកធាតុ
Your browser doesn’t support HTML5
លោក Stephen Hawking អ្នកតារារូបសាស្ត្រអង់គ្លេសដែលមានអាយុ៧១ឆ្នាំ កាលពីថ្ងៃទី៨ ខែមករា បានគិតច្រើនអំពីធម្មជាតិនៃសាកលលោក។ អ្នកវិទ្យាសាស្ត្រល្បីឈ្មោះនេះមានជំងឺកំរើកមិនបាន ក៏ប៉ុន្តែកិច្ចខិតខំប្រឹងប្រែងគ្មានរួញរារបស់លោកក្នុងការបង្ហាញការសម្ងាត់នៃលោកធាតុ បានធ្វើឲ្យរូបវិទ្យាមានលក្ខណៈថ្មីហើយនាំឲ្យមនុស្សរាប់លាននាក់មានការចាប់អារម្មណ៍ផងដែរ។ អ្នកស្រីRosanne Skirble នៃវីអូអេពិនិត្យមើលអាជីពដ៏អស្ចារ្យរបស់លោក Stephen Hawking ហើយលោក ឈឹម សុម៉េធ ប្រែសម្រួលជូន។