ហាងសម្អាងកែសម្ផស្សអ្នកជំងឺមហារីកឲ្យមានជំនឿចិត្តឡើងវិញ
Your browser doesn’t support HTML5
ជំងឺមហារីកបំផ្លាញទាំងរាងកាយ និងផ្លូវចិត្ត។ នៅកន្លែងសម្អាងកាយក្នុងមជ្ឈមណ្ឌលមហារីកទីក្រុងបាលទីម័រ (Baltimore) រដ្ឋម៉ារីលែនដ៍ (Maryland) សហរដ្ឋអាមេរិក អ្នកជំងឺដែលជ្រុះសក់ដោយការព្យាបាលប្រើជាតិគីមីដែលស្បែករបស់គេបែ្រប្រួល ឬដែលសុដន់របស់គេត្រូវបានកាត់ចេញ ទទួលបានការជួយកែលម្អសម្ផស្សរបស់គេ។ សក់ និងការតុបតែងមុខ ហាក់ដូចជាមិនមែនជាការបារម្ភធ្ងន់ធ្ងរប៉ុន្មានទេ ប៉ុន្តែអ្នកជំនាញនិយាយថា សក់ និងការតុបតែងមុខនេះមានឥទ្ធិពលវិជ្ជមានដល់អ្នកជំងឺ។ ជូន សុះ (June Soh) នៃវីអូអេ បានទៅទស្សនាមជ្ឈមណ្ឌលកែសម្ផស្សនៅមន្ទីរពេទ្យ ចនស៍ ហប់ឃីនស៍ (Johns Hopkins) នៅទីក្រុងបាលទីម៍រ។ អ្នកស្រី នុច សារីតា ប្រែសម្រួលជូន។