លោកម៉ម សូណង់ដូរួចពីពន្ធនាគារហើយប្តេជ្ញាបន្តការពារសិទ្ធិពលរដ្ឋ
Your browser doesn’t support HTML5
លោកម៉ម សូណង់ដូ នាយកវិទ្យុសម្បុកឃ្មុំ ត្រូវបានដោះលែងចេញពីមន្ទីរឃុំឃាំងព្រៃសហើយនៅថ្ងៃសុក្រនេះ ក្រោយពីជាប់អស់រយៈពេល៨ខែក្នុងបទចោទប្រកាន់ទាក់ទងនឹងទំនាស់ដីធ្លីមួយនៅខេត្តក្រចេះ។ នេះជាការដើរចេញពីពន្ធនាគារជាលើកទីបីហើយសម្រាប់លោកម៉ម សូណង់ដូ។ នៅថ្ងៃសុក្រនេះ លោកបានអញ្ជើញមកស្ទូឌីយោរបស់វីអូអេ ធ្វើជាវាគ្មឹននៃកម្មវិធីហេឡូវីអូអេ ដែលមានលោកម៉ែន គឹមសេង អ្នកសម្របសម្រួល។ លោកបានប្រាប់អ្នកស្តាប់កម្មវិធីនេះអំពីការប្តេជ្ញាចិត្តរបស់លោកថា នឹងបន្តការងារដូចពីមុនទៀត៕