សំណង់សាលារៀនរបស់លោកម៉ម សូណង់ដូជួបការលំបាក
Your browser doesn’t support HTML5
តំណាងអាណាព្យាបាលសិស្ស៣០០នាក់នៅភូមិមួយក្នុងខេត្តកំពង់ចាមអំពាវ នាវដល់មេដឹកនាំខ្មែរនិងសហគមន៍អន្តរជាតិដោះលែងលោកម៉ម សូណង់ដូ ជាបន្ទាន់។ ពួកគេមានជំនឿថា លោកម៉ម សូណង់ដូជាមនុស្សស្អាតស្អំ ហើយធ្វើ ឲ្យសហគមន៍ពួកគេមានការអភិវឌ្ឍ។ តំណាងពលរដ្ឋទាំងនោះថ្លែងដូច្នេះដោយ យោងទៅលើការកសាងសាលារៀនមួយខ្នងនិងការផ្តល់ជំនួយមួយចំនួនដល់ ពលរដ្ឋក្រីក្រក្នុងសហគមន៍។ លោក សុខ ខេមរា នៃវីអូអេបានធ្វើដំណើរទៅ ដល់ភូមិដែលលោក ម៉ម សូណង់ដូ បានសាងសង់សាលារៀន ហើយរាយការណ៍ថា ពលរដ្ឋនៅទីនោះនឹករឭកលោក ម៉ម សូណង់ដូ ហើយត្រេកអរខ្លាំងចំពោះសមិទ្ធិផលរបស់លោក៕