ជំងឺពីកំណើតកើនឡើងនៅតំបន់សមរភូមិអ៊ីរ៉ាក់
Your browser doesn’t support HTML5
ទីក្រុងFallujah របស់អ៊ីរ៉ាក់ដែលមានការវាយប្រហារខ្លាំងនៅក្នុងសង្គ្រាមអ៊ីរ៉ាក់ ឥឡូវនេះ កំពុងជួបប្រទះនឹងការកើនឡើងនៃចំនួនក្មេងពិកាពីកំណើត។ ការសិក្សាវេជ្ជសាស្ត្រមួយដែលត្រូវបានបោះពុម្ភផ្សាយថ្មីបង្ហាញថា ករណីទាំងនេះ បណ្តាលមកពីជាតិពុលនៃរំសេវរបស់អាមេរិក ប៉ុន្តែមន្ទីរPentagonមិនយល់ស្របនឹងការអះអាងនេះទេ។ លោក Sebastian Meyer រាយការណ៍ពីទីក្រុង Fallujah ហើយអ្នកស្រី នុច សារីតា ប្រែសម្រួលជូន។