ក្រុមហ៊ុន​សែ្បកជើង​កេនយ៉ា​រក​កម្រៃ​ពី​សំរាម​សមុទ្រ

Your browser doesn’t support HTML5

ពេល​​​​រៀប​ចំ​គម្រោង​អភិរក្ស​​សមុទ្រ​នៅ​​ឆ្នេរ​នៃ​ប្រទេស​​កេនយ៉ា​​កាល​​ពី​​ប៉ុន្មាន​​ឆ្នាំ​មុន ​ស្រ្ដី​​ម្នាក់​​​បាន​​សង្កេត​​​ឃើញ​ក្មេង​ធ្វើ​ល្បែង​លេង​ពីស្បែក​ជើង​ផ្ទាត់។ គាត់​​​ចាប់​ផ្ដើម​​​បើក​មុខរបរ​​មួយ​ដោយ​ផលិត​វត្ថុ​ចម្រុះ​ពណ៌​ពី​ស្បែកជើងផ្ទាត់ ដែល​​បង្កើត​ការងារបាន​​ច្រើន​​​​ព្រម​​ទាំង​​​សម្អាត​​ឆ្នេរ​សមុទ្រ​​ផង​​ដែរ។ លោក អ៊ូ ធួក ​នៃ​វីអូអេ​រាយការណ៍​ពីរដ្ឋធានីវ៉ាស៊ីនតោន។