ឆ្នាំ​កន្លង​ទៅ ជា​ឆ្នាំ​ពេញ​ដោយ​ឱកាស និង​ការ​ប្រឈម​សម្រាប់​សូម៉ាលី

Your browser doesn’t support HTML5

ប្រទេស​សូម៉ាលី​មាន​ការជឿន​លឿន​រយៈ​ពេល​មួយ​ឆ្នាំ​កន្លង​ទៅ​នេះ ឆ្ពោះ​ទៅ​រក​ការបង្កើត​រដ្ឋាភិបាល​ទី​១​ដ៏​មាន​ស្ថិរភាព​ចាប់តាំង​ពី​ឆ្នាំ​១៩៩១​មក។ ក៏​ប៉ុន្ដែ​លោក Gabe Joselow អ្នក​​ឆ្លើយ​ឆ្លង​ព័ត៌មាន​វីអូអេ​​ប្រចាំ​តំបន់​ខាង​កើត​នៃ​ទ្វីប​អាហ្វ្រិក​រាយការណ៍​​ថា សន្ដិសុខ​នៅ​តែ​​ជា​​បញ្ហា​​ធំ​ជាង​គេ​​សម្រាប់​​​ប្រទេស​នេះ នា​​ពេល​អនាគត។ អ្នកស្រី កង ស៊ីវន ប្រែ​សម្រួល​ជូន។