ពិធី​សម្ពោធ​ចូល​កាន់​តំណែង​របស់​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក

Your browser doesn’t support HTML5

​ពិធី​​ម្ពោធ​​ចូល​​កាន់​​តំណែង​ប្រធានាធិបតី​របស់​​លោក​ បារ៉ាក់ អូ​បាម៉ា ​ត្រូវ​បាន​ប្រារព្ធ​ឡើង​នៅ​ខែ​មករានេះ​។ ការ​ស្បថ​​ចូល​កាន់​តំ​ណែង​ផ្លូវការ​របស់​លោក ​គឺ​​នៅ​ថ្ងៃ​អាទិត្យ ទី២០ ខែ​មក​រា ដែល​ជាកាល​បរិច្ឆេទ​ដែលត្រូវ​បាន​កំណត់​ដោយ​ច្បាប់​សហព័ន្ធ។ ប៉ុន្តែ ​ពិធី​នេះ​​ត្រូវធ្វើ​​ឡើង​​ម្តង​ទៀត​​សម្រាប់​សាធារណ​ជន​​នៅ​ថ្ងៃ​ចន្ទ ទី​២១ ខែ​មករា។ ពិធី​​នេះមានន័យ​ជ្រាល​​ជ្រៅតាម​​ប្រពៃ​ណី​ និង​និមិត្ត​រូប ដែល​​​បង្ហាញ​​ការបន្ត​​ និង​កម្លាំង​នៃ​ប្រព័ន្ធ​នយោ​បាយ​របស់​សហរដ្ឋ​អាមេរិក​​។ អ្នកឆ្លើយ​ឆ្លង​ព័ត៌មាន​របស់​វីអូអេ ចេហ្វ្រ៊ី យ៉ាំង (​Jeffrey Young) ​រាយការណ៍​​បន្ថែម​​ក្នុង​​ផ្នែក​​ចុង​ក្រោយដែល​ស្តី​អំពីរបៀប​​បោះ​ឆ្នោត​នៅ​សហរដ្ឋ​អាមេរិក​។ លោក ជឹង ប៉ូជីន ​ប្រែសម្រួល។