សភា​ថ្មី​របស់​អាមេរិក​មាន​សមាសភាព​ចម្រុះ​បំផុត​នៅ​ក្នុង​ប្រវត្តិសាស្ត្រ

Your browser doesn’t support HTML5

សមាជិក​សភា​ថ្មី​របស់​សហរដ្ឋ​អាមេរិក​ ដែល​ចូល​កាន់​តំណែង​លើក​ទី១​នៅ​ដើម​ខែ​នេះ មាន​ភាព​ចម្រុះ​ជាង​ពេល​ណា​ៗ​ទាំង​អស់​ក្នុង​ប្រវត្តិសាស្រ្ត​សហរដ្ឋ​អាមេរិក។ របាំង​ជាតិ​សាសន៍ ភេទ និង​សាសនា​ត្រូវ​បាន​បំបែក។ ក្នុង​ចំណោម​សមាជិក​សភា​នៃ​គណបក្ស​ប្រជា​ធិបតេយ្យ​ចំនួន​២០០​នាក់​ ស្រ្តី និង​ជន​ជាតិ​ភាគ​តិច​នឹង​មាន​ចំនួន​ច្រើន​ជាង​បុរស​ស្បែក​ស។ អ្នក​ឆ្លើយ​ឆ្លង​ព័ត៌មាន​របស់​វីអូអេ ខារ៉ូលីន ព្រីស៊ុទ្ទី (Carolyn Presutti) ណែនាំ​យើង​ឲ្យ​ស្គាល់​ប្រ​វត្តិ​របស់​សមាជិក​សភា​ទាំង​នោះ។ លោក ជឹង ប៉ូជីន ប្រែសម្រួល​ជូន។