លោក​អូបាម៉ា តែងតាំង​ប្រធាន​បុគ្គលិក​នៃ​សេតវិមាន ជា​រដ្ឋ​មន្រ្តី​ថ្មី​នៃ​ក្រសួង​រតនាគារ​អាមេរិក

Your browser doesn’t support HTML5

លោក​ប្រធានាធិបតី​បារ៉ាក់ អូបាម៉ា បាន​តែងតាំង​លោក​Jack Lew ដែល​ជា​ប្រធាន​បុគ្គលិក​នៃ​សេតវិមាន ជា​រដ្ឋ​មន្រ្តី​ថ្មី​នៃ​ក្រសួង​រតនាគារ។ បើ​សិន​ជា​ព្រឹទ្ធ​សភា​យល់​ព្រម លោក​ Lew  នឹង​ចូល​កាន់​តំណែង​នេះ ជំនួស​លោក Timothy Geithner ដែល​បាន​ទទួល​ការសសើរ​ផង និង​ការរិះគន់​ផង​ក្នុង​រយៈ​ពេល​៤​ឆ្នាំ​ ដែល​លោក​បាន​កាន់​តំណែង។ លោក មាល អាសេហ្កា (Mil Arcega) រាយការណ៍​ពី​រដ្ឋធានី​វ៉ាស៊ីនតោន​ ហើយ​នាង​ លី ម៉ូរីវ៉ាន់​នៃ​វីអូអេ ជូន​សេចក្តី​ប្រែសម្រួល។