ខ្មែរអាមេរិកាំងពេញចិត្តនឹងលទ្ធផលនៃដំណើរទស្សនកិច្ចលោកអូបាម៉ាទៅកម្ពុជា
Your browser doesn’t support HTML5
សហគមន៍ខ្មែរអាមេរិកាំងបានសម្តែងការពេញចិត្តចំពោះលទ្ធផលនៃដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតីបារ៉ាក់ អូបាម៉ាទៅប្រទេសកម្ពុជាកាលពីខែវិច្ឆិកា ដែលពេលនោះលោកបានលើកឡើងពីចំណុចខ្វះខាតខាងផ្នែកសិទ្ធិមនុស្សនិងការបោះឆ្នោត ព្រមទាំងការធានាឱ្យគណបក្សប្រឆាំងអាចធ្វើសកម្មភាពបានដោយសេរី។
លោកម៉ែន គឹមសេងនៃវីអូអេបានជួបសម្ភាសជាមួយនឹងលោកព្រហ្ម សៅរ៍ណូរ៉ា ទីប្រឹក្សាសមាគមខ្មែរអាមេរិកាំងដើម្បីសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យនិងលោកគុជ ចាន់លី សកម្មជនសិទ្ធិមនុស្សនៃសហគមន៍ខ្មែរ អំពីការយល់ឃើញរបស់ពួកគាត់៕