ជំងឺ​រលាក​ខួរ​ក្បាល​រាលដាល​នៅ​អាស៊ី

Your browser doesn’t support HTML5

មន្ត្រី​សុខាភិបាល​នៅ​ប្រទេស​ឥណ្ឌា​ភាគ​ខាង​ជើង​រាយការណ៍​ថា ការ​ផ្ទុះ​រាលដាល​នៃ​ជំងឺ​រលាក​ខួរក្បាល បាន​ប៉ះពាល់​ដល់​កុមារ​រាប់រយ​នាក់។ ជំងឺ​រលាក​ខួរ​ក្បាល​ដែល​កើត​ពី​វីរុស​នេះ អាច​បង្ក​ឲ្យ​ពិការ​ជា​អចិន្ត្រៃយ៍ និង​បណ្តាល​ឲ្យ​ស្លាប់។ ជំងឺ​នេះ​ធម្មតា​កើត​មាន​តាម​រដូវ​នៅ​ទ្វីប​អាស៊ី។ អ្នក​ជំនាញ​និយាយ​ថា វីរុស​នេះ អាច​រាល​ដាល​ទៅ​ប្រទេស​ផ្សេង​ទៀត​នៅ​ក្នុង​តំបន់ ប៉ុន្តែ​គេ​អាច​មិន​ដឹង​ដោយ​សារ​តែ​គ្មាន​លទ្ធភាព​គ្រប់គ្រាន់​ក្នុង​ការ​ធ្វើ​រោគ​វិនិច្ឆ័យ។ អ្នក​ស្រី​នុច សារីតា នៃ​វីអូអេ​រាយការណ៍​ពី​រដ្ឋធានី​វ៉ាស៊ីនតោន។